ព័ត៌មានជាតិ

​​ខឹងឪពុកឈ្លោះជាមួយម្តាយ ទាញកាំបិតផ្គាក់កាប់​ឪពុក​ រងរបួសធ្ងន់!

ព្រៃវែង: កាលពីវេលាម៉ោង១២និង៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានករណី​​ហិង្សាក្នុងគ្រួសារ ដោយឪពុកឈ្លោះគ្នាជាមួយម្តាយ ស្រាប់តែកូន​ទាញកាំបិតផ្គាក់កាប់​ឪពុក​បណ្ដាលឲ្យរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ​នៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ មិន បុត្រ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​។ ជនសង្សយ័ឈ្មោះ នុត្រ ចម្រើន ភេទប្រុស
អាយុ១៧ឆ្នាំ(ត្រូវជាកូនបង្កើតជនរងគ្រោះ)។ ក្រោយពេលធ្វើការសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន សមត្ថកិច្ចកំពង់ស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យ​ដើម្បីផ្តន្ទាទោស​តាមនីតិវិធីច្បាប់៕​

មតិយោបល់