ព័ត៌មានជាតិ

​បុរសម្នាក់ត្រូវជនជាតិចិនមួយក្រុម ព្រួតគ្នាមវាយទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច…!

ភ្នំពេញ: មានជនជាតិចិនមួយក្រុមដែលជាកម្មករក្នុងការដ្ឋានមួយកន្លែងដែលមានគ្នីគ្នាប្រមាណជាង១០ទៅ១៥នាក់បានព្រួតគ្នាវាយបុរសម្នាក់ឡើងទ្រមខ្លួន បានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងនោះជួយអន្តគមន៍រួចរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ច។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅមុខការដ្ឋានតាមបណ្តោយផ្លូវ នរោត្តម ម្តុំសំណងការដ្ឋានមួយកន្លែងក្បែរអគ្គស្នងការនគរបាលជាតិ ស្ថិតក្នុងទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនទាំងនោះនាំគ្នាធ្វើការធម្មតាទេ ភ្លាមនោះពួកគេស្រាប់តែឃើញបុរសម្នាក់នោះដើរកាត់ការដ្ឋានស្រាប់តែជនជាតិចិនទាំងនាំគ្នាព្រួតវាយបុរសនោះតែម្តង ដោយចោទថាបុរសនោះបានធ្លាប់លួចដែក ឧបករណ៍សំណង់នៅក្នុងការដ្ឋាន ។

ទោះយ៉ាងណាហេតុការណ៍ខាងលើនេះយើងនៅមិនទាន់ដឹងឲ្យច្បាស់ថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ ព្រោះជនជាតិចិនទាំងនោះមិនត្រូវបានសមត្ថកិច្ចហៅមកធ្វើការសាកសួរនៅឡើយទេ។ ចំណែកបុរសដែលត្រូវក្រុមជនជាតិចិនវាយនោះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីធ្វើការសាកសួរ៕

មតិយោបល់