Post News Media ព័ត៌មានជាតិ ​ល្បិចខ្ពស់មែ...

​ល្បិចខ្ពស់មែន​! លាក់គ្រឿងញៀននៅកំប៉ុងស្ករកៅស៊ូ​Double​mintហើយ នៅតែគេចមិនផុតពីសមត្ថកិច្ច..!

កណ្តាល: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ​ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ​២០១៨ ​​សមត្ថកិច្ចចុះបង្ក្រាប​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅ​ក្រោយឃ្លាំង ភូមិព្រែកតាអុង៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

​ជនសង្ស័យ២នាក់ ទី១​ឈ្មោះ ម៉ៅ ផាន់ ណា​ ហៅ​ខ្ជឹប ភេទប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី​២​ឈ្មោះ សុន សុភាព ហៅ​ប្រលិត ភេទប្រុស អាយុ ២៣​ឆ្នាំ មុខរបរ មិនពិតប្រាកដ អ្នកទាំង២នាក់ រស់នៅភូមិ​ឃុំអរិយក្សត្រ។

វត្ថុតាងចាប់យកមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)១៦កញ្ចប់តូច,ទូរស័ព្ទដៃ១គ្រឿង,ម៉ូតូ​១គ្រឿង,ឧបករណ៍សម្រា​ប់ជក់ថ្នាំញៀនមួយចំនួន។

នៅថ្ងៃខែឆ្នាំ​កើតហេតុខាងលើ ​កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនបានកំពុងល្បាតមើលមុខសញ្ញា ក៏ប្រទះមុខសញ្ញាឆ្លងកាត់ កម្លាំងជំនាញក៏បានតាមដើម្បីឆែកឆេរ ក៏ឃើញមានថ្នាំញៀន ចំនួន១៦ កញ្ចប់តូច ដាក់ក្នុងកំប៉ុងស្ករកៅស៊ូ Double mint។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបាននាំជនសង្សយ័មកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី។​
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅរោងចក្រឆ្នាំង រាជធានីភ្នំពេញ ដើម្បីយកមកលក់៕

Loading...