Post News Media ព័ត៌មានជាតិ បុរសម្នាក់ ខឹ...

បុរសម្នាក់ ខឹងប្រពន្ធសុំលែង ចង.កបញ្ចប់ជីវិត…!

កណ្ដាល: កាលពីវេលាម៉ោង៤និង៥០នាទីព្រឹកព្រលឹម ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ចង.កសម្លាប់ខ្លួននៅនឹងដើមស្វាយ នៅភូមិក្រោគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល​។

​ជនរងគ្រោះឈ្មោះ ជិន រក្សា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ​ឃុំកើតហេតុ។ មានប្រព្ធឈ្មោះ ជត ម៉ាលីន អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

មូលហេតុ ជនរងគ្រោះ​ប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែរករឿងគំរាម​សម្លាប់ប្រពន្ធ ​ហើយប្រពន្ធសុំលែងគ្នា​។​
​​ចំពោះករណីនេះ សមត្ថកិច្ចប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

Loading...