ព័ត៌មានជាតិ

ចុះរើសអីវ៉ាន់ដែលធ្លាក់ពីរថយន្ត ត្រូវរថយន្តកិនដាច់ស្បែកលលាដ៍ក្បាល​ រងរបួសធ្ងន់!

​ព្រៃវែង: កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកិនស្រ្តីម្នាក់ជាអ្នករួមដំណើរ​ក្នុងរថយន្តដឹកអីវ៉ាន់ បណ្តាលឲ្យរងរបួសធ្ងន់ នៅ​ភូមិពោនកើត ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ឃន់ ភេទស្រី រស់នៅភូមិកំចាយមារ ឃុំក្រញ៉ូង ស្រុកកំចាយមារ។

មូលហេតុ រថយន្តជ្រុះអីវ៉ានរួចជនរងគ្រោះ​ក៏ចុះដើរើសអីវ៉ាន់ហើយរថយន្តថយតាមជនរងគ្រោះពីក្រោយ ស្រាប់តែ​​ប៉ះជនរងគ្រោះដួល​កិនក្បាល បណ្ដាលឲ្យដាច់ស្បែកលលាដ៍ក្បាល រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង។

ចំពោះករណីនេះ រថយន្ត​​បង្កត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុក​ នៅ​ប៉ុស្តិ៍រដ្ឋបាល​​ជាច ដើម្បីដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់