Post News Media ព័ត៌មានជាតិ សមត្ថកិច្ចរកឃ...

សមត្ថកិច្ចរកឃើញ ​​នំបាញ់ឌុកលាយសារធាតុគីមីហាមឃាត់​​បូរ៉ាក់ នៅផ្សារចិន និងផ្សារលើ ក្រុងព្រះសីហនុ!

ព្រះសីហនុ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ
សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើនំបញ្ចុក នំបាញ់ឌុក នំចាក់ចាន់ បាញ់កាញ់ លត និងសរសៃគុយទាវ ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ ស្ថិតក្នុងផ្សារចិន និងផ្សារលើ ក្រុងព្រះសីហនុ។

​ជាលទ្ធផលការធ្វើតេស្តបឋម យើងបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់ «បូរ៉ាក់» នៅក្នុងនំបាញ់ឌុក ដែលដាក់តាំងលក់ចំនួន ២គីឡូក្រាម មន្ត្រីជំនាញបានដកហូតកម្ទេចចោល និងធ្វើបែបបទកិច្ចសន្យាជាមួយអ្នកលក់ឲ្យបញ្ឈប់ការប្រើប្រាស់សារធាតុគីមីនេះបន្តទៀត ករណីមិនរៀងចាលយើងនឹងចាត់វិធានការតាមផ្លូវច្បាប់៕

Loading...