Post News Media ព័ត៌មានជាតិ ​ជនសង្ស័យម្នា...

​ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ លួចកាច់សោ.កម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​!

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបជាក់ស្តែងករណីលួចកាច់សោ.ក​ម៉ូតូឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ម៉ោង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ចំណុចផ្ទះលេខB៧៦ផ្លូវបេតុង ក្រុមទី១៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ច​ឲ្យដឹងថាកម្លាំងខណ្ឌនិងប៉ុស្តិ៍បានឮសំឡេងស្រែកឲ្យជួយ ពេលនោះកម្លាំងបានអន្តរាគមន៍ឈានទៅ ឃាត់ខ្លួនជនសង្ស័យដែលកំពង់ធ្វើសកម្មភាព លួចម៉ូតូបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះរឿន ទីយ៉ា ហៅយ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅ មុខរបរ មិនពិ​តប្រាកដ ជាមុខសញ្ញាចាស់ (ប្រើប្រាស់សារធាតុញៀន)។ ម្នាក់ទៀតឈ្មោះឈឹម វាសនា ភេទប្រុស អាយុ៣១ឆ្នាំ កំពុងរត់គេចខ្លួន។
ចំណែកជនរងគ្រោះឈ្មោះកៅ ណាវី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខB៧៦ ផ្លូវបេតុងក្រុមទី១៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ មុខរបរយោធា។

សម្ភារ:ដកហូតបានមានម៉ូតូម៉ាក សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AF-4013​,កង់មួយគ្រឿង ជាមធ្យោបាយ,ទួរឺវីស​១ដើម,កូនសោម៉ូតូ១គ្រឿងនិងដែកទីបជ្រុងមួយកំណាត់​។

ក្រោយកើតហេតុម៉ូតូ​ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យសមត្ថកិច្ចសាកសួររកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជូ ទៅតុលាការចាត់ការតាមនិតីវិធី​៕

Loading...