Post News Media ព័ត៌មានជាតិ សមត្ថកិច្ចនគរ...

សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ ករណីលួចដោះយកខ្សែកក្មេង

ភ្នំពេញ: កាលពីវេលាម៉ោង៩ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារស្ទឹងមានជ័យចាស់ វិថីមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនស្ត្រីម្នាក់ ករណីលួចដោះយកខ្សែកក្មេង។

ជនសង្ស័យឈ្មោះ មុំ ភឿន ភេទ ស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន)​ ។

ជនរងគ្រោះឈ្មោះ ហួន ចាន់លីហ្សា ភេទស្រី អាយុ០២ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។

ក្នុងនោះដែរ វត្ថុតាងដកហូតបានមាន ខ្សែក០១ខ្សែធ្វីពីលោហធាតុ ពណ៌ទង់ដែង ទម្ងន់០១ជី (ជារបស់ជនរងគ្រោះឈ្មោះ ហួន ចាន់លីហ្សា) និង កាបូបដៃ ពណ៌ខ្មៅ០១ និង ទូរសព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនហ្វាយ(ជារបស់ជនសង្ស័យឈ្មោះ មុំ ភឿន ) ។

​​សម្ភារ:បាត់បង់ ៖ បន្តោងខ្សែករូបស្វា (ធ្វើពីលោហធាតុ ពណ៌ទង់ដែង) ចំនួន ០១ ។

មុនពេលកើតហេតុ​ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង០៩ ឈ្មោះ អឿ ធាវី បានដឹកដៃកូនស្រីឈ្មោះ ហួន ចាន់លីហ្សា អាយុ០២ឆ្នាំ មកទិញម្ហូបនៅក្នុងផ្សារស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ភូមិ ថ្មី សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដោយកុមារីរងគ្រោះឈ្មោះ ហួន ចាន់លីហ្សា មានពាក់ខ្សែកប្លាទីន០១ខ្សែមានបន្តោងរូបស្វាចំនួន០១ (ទម្ងន់សរុបចំនួន០១ជីកន្លះ) ពេលនោះជនសង្ស័យឈ្មោះ មុំ ភឿន បានមកធ្វើសកម្មភាពទាញផ្តាច់ លួចយកខ្សែករបស់កុមារីរងគ្រោះឈ្មោះ ហួន ចាន់លីហ្សា ដាក់ក្នុងកាបូបដៃ ពណ៌ខ្មៅ (ចំណែកបន្តោងខ្សែករូបស្វាបានខ្ទាតបាត់ រកមិនឃើញ) ខណ:នោះប្រជាពលរដ្ឋដែលមកទិញម្ហូបបានឃើញក៏ប្រាប់ម្តាយកុមារីរងគ្រោះឈ្មោះ អឿ ធាវី ឲ្យបានដឹង ពេលនោះឈ្មោះ អឿ ធាវី (ម្តាយកុមារីរងគ្រោះ) ក៏បានឃាត់ជនសង្ស័យឈ្មោះ មុំ ភឿន សុំត្រួតពិនិត្យមើលក្នុងកាបូបដៃ ពណ៌ខ្មៅ របស់ជនសង្ស័យកំពុងកាន់ឃើញខ្សែករបស់កូនស្រីឈ្មោះ ហួន ចាន់លីហ្សា ក៏ស្រែកឆោឡោឡើង ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ដែល យាមប្រចាំការនៅខាងមុខផ្សារក៏បានមកឃាត់ខ្លួនជនសង្ស័យឈ្មោះ មុំ ភឿន យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ឈ្មោះ មុំ ភឿន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕

Loading...