ព័ត៌មានជាតិ

រថយន្តនីសាន់ ពន្លះម៉ូតូសង់ ស្លាប់ម្នាក់របួសធ្ងន់២នាក់យ៉ាងរន្ធត់

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់របួសធ្ងន់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៩៩-៣០០ ក្រុមទី១០ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីនេះកើតឡើង រវាងរថយន្តម៉ាកនីសាន់ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2F-0178 បានបុកម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ​ពាក់ស្លាកលេខ បាត់ដំបង
1T-8494 ជិះស្របគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ប្រគល់ឲ្យនគរបាលជំនាញផ្នែកចរាចរណ៍ខេត្ត រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់