ព័ត៌មានជាតិ

សូមកុំជួញដូរ ឬលាក់ទុកអាវុធសម្រាប់ប្រើបាស់ ព្រោះជាអំពើខុសច្បាប់

រតនគិរី: កាលពីវេលាម៉ោង​ ៧យប់ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០១៨ កម្លាំង​អធិការ​ស្រុក​វ៉ើនសៃ ដោយ​មានការ​សម្រប​សម្រួល​ពីលោក​ព្រះរាជ​អាជ្ញារងបាន​ទទួលជន​សង្ស័យ​ម្នាក់ ឈ្មោះ ដឿងធាយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ កាវែត ដោយដក​ហូតអាវុធ​អាកាស្វាយ​បត់១ដើម ​បង់១គ្រាប់ ១០គ្រាប់ និង​កាំភ្លើង​ស្នប់១ដើម​នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ជាប់ពាក់ព័ន្ធ​ករណីប្រើប្រាស់​អាវុធ​ខុសច្បាប់​ ក្នុងតំបន់​ការពារ​អភិរក្ស​សត្វព្រៃ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់​ខ្លួន ​នៅអធិការ​នគបាល​ស្រុកវើនសៃ ដើម្បី​អនុវត្ត​តាម​និតិវិធី៕

មតិយោបល់