ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ​២​នាក់ ពីបទ​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី​

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​ការិយាល័យ​រដ្ឋបាល​-​សរុប​ (​ក​១)​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ ពី​ លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​ និង​ក្រឡាបញ្ជី​ គឹ​ម​ ឆេ​ង​ប៊ុ​ន​ កាលពីវេលា​ម៉ោង​០៤និង​៥០​នាទីរសៀល​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៨​​ បាន​ចុះ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ ពី​ប្រ​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី​ ត្រង់ចំណុច​មុខ​ក្រុមហ៊ុន​ផ្ញើ​បញ្ញើ​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ដោយឃាត់ខ្លួនជនសង្ស័យបាន​២​នាក់​ ។​

ជនសង្ស័យ​ខាងលើ៖​
ទី១.​ឈ្មោះ​ ចាន់​ ដា​រ៉ា​ ភេទ​ស្រី​ ឆ្នាំ​កំណើត​១៩៩១​ ជនជាតិ​ខ្មែរ​
ទី២.​ឈ្មោះ​ TAM​ HIU​ TING​ ភេទ​ស្រី​ ឆ្នាំ​កំណើត​ ១៩៦៣​ ជនជាតិ​វៀតណាម​ សញ្ជាតិ​ចិន​កុង​កុង​ ។​

វត្ថុតាង​ចាប់បានរួមមាន​ ៖​ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ទម្ងន់​ ៩៦១.៩០​ក្រាម​ ដែល​លាក់​បង្កប់​ក្នុង​ជញ្ជាំង​កេស​ក្រដាស​៕

មតិយោបល់