ព្រះវិហារ: កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណ:បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ១៧ គ្រឿង ក្នុងនោះឃាត់ ណែនាំ និងពិន័យតាមច្បាប់ចំនួន ១៤គ្រឿងដោយរួមមាន៖ ដោះរានខាងក្រោយ(៤គ្រឿង) ដឹកសំពីងសំពោង(៥ គ្រឿង) និងខ្វះឯកសារ (៥គ្រឿង)។
ជាមួយគ្នានេះផងដែរ រថយន្តចំនួន ៣០៧ គ្រឿងផ្សេងទៀត ត្រូវបានត្រួតពិនិត្យ នៅខេត្តត្បូងឃ្មុំ ខេត្តកោះកុង ខេត្តតាកែវ និងខេត្តបន្ទាយមានជ័យ ហើយក្នុងនោះឃាត់បានរថយន្តចំនួន៣៧គ្រឿង៕
មតិយោបល់