ព័ត៌មានជាតិ

បុរសម្នាក់ តូចចិត្តមានជំងឺប្រចាំកាយ ចង.កបញ្ចប់ជីវិត!

​ត្បូងឃ្មុំ: កាលពីវេលាម៉ោង១និង៤០នាទីរសៀល ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅ​ភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ មឿន សុង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។​
​មូលហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ។

ចំពោះសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់