Post News Media ព័ត៌មានជាតិ ម៉ូតូ២គ្រឿងបុ...

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់និង៣នាក់ទៀតរងរបួសធ្ងន់!

​កោះកុង: កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ​នៅ​​ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង និង៣នាក់​ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ​សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ជនរងគ្រោះមាន​ឈ្មោះ សំ តូច អាយុ២០ឆ្នាំ ​មុខរបរជាជាងតភ្លើង មានស្រុកកំណើតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា(ស្លាប់)និងមិត្តភក្តិ៣នាក់​ទៀត​រងរបួសធ្ងន់។​
ចំពោះករណីនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងកំណត់ហេតុភ្លាមៗផងដែរ៕

Loading...