Post News Media ព័ត៌មានជាតិ អ្នករត់តាក់ស៊...

អ្នករត់តាក់ស៊ីម្នាក់កំពុងឱនចងម៉ូតូ ត្រូវរ៉ឺម៉កបើកលឿន បុកទាំងកំរោល របួសបាក់ជើងម្ខាង

ភ្នំពេញ: បុរសជាអ្នកបើកបររថយន្តឈ្នួលម្នាក់ ខណ:ដែលកំពុងឱនចងម៉ូតូដាក់រថយន្តឲ្យម៉ូយ ស្រាប់តែមានរ៉ឺម៉កម៉ូតូមួយគ្រឿងបើកល្បឿនលឿនបោលទៅបុកផ្ទប់ពីក្រោយ បណ្តាលឲ្យរងរបួសបាក់ជើងម្ខាង កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលចោមចៅជ្រុងខាងជើង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឃឹម កុសល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់រថយន្តឈ្នួល មានទីលំនៅ ភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាម្ចាស់រថយន្ត ម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2K-4188 រងរបួសបាក់ជើងម្ខាង ។ ចំណែក ភាគីខាងម៉ូតូរ៉ឺម៉ក សណ្តោង ស៊ីធីផ្លើស ពណ៌ក្រហម មានឈ្មោះ ឡាញ់ រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើករ៉ឺម៉កអីវ៉ាន់ ស្នាក់នៅ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានឈប់ចតរថយន្ត ចិញ្ចើមផ្លូវ រង្វង់មូលចោមចៅជ្រុងខាងជើង ហើយចុះទៅចង់ម៉ូតូ ឲ្យម៉ូតូ ពីក្រោយរថយន្ត ស្រាប់តែ ម៉ូតូសណ្តោងរ៉ឺម៉ក បើកពីកើតទៅលិច ល្បឿនលឿនគេចពីរថយន្តឡិចស៊ីស ខាងលើ ជ្រុលទៅបុក គូទជនរងគ្រោះពីក្រោយ ផ្ទប់នឹងរថយន្តទាំងកំរោល ដែលកំពុងឱនចងម៉ូតូ ដាក់រថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងម្ខាង ចំណែក អ្នកបើករ៉ឺម៉ករងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:។ ចំណែក រថយន្តនិងម៉ូតូរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌរងចាំដោះស្រាយពេលក្រោយ ៕

Loading...