ព័ត៌មានជាតិ

​ម៉ូតូបុកជាមួយម៉ូតូកង់បី ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់!

កំពង់ចាម: កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកង់បី នៅ​លើ​ផ្លូវជាតិ​លេខ​៧ ​​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​​២​នាក់​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។

ជនរងគ្រោះមានឈ្មោះ គា ហុង​ឆៃ ភេទ​ប្រុស អ្នក​បើក​ម៉ូតូ​​​ម៉ាក សេ១២៥(ស្លាប់) និងអ្នករួមដំណើរ​ឈ្មោះ កាក់ សេង​ហួរ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ(របួសធ្ងន់) នៅ​ភូមិ​តំបែរ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ ចំណែកអ្នកបើកបរម៉ូតូកង់បីមានឈ្មោះ ញិ​ល តារា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (របួសធ្ងន់)នៅ​ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ព្រៃឈរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ ដឹកបញ្ជូនជនរងគ្រោះទៅតាម​រថយន្ត​សា​មុ​យ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំពោះ​​វត្ថុ​តាងទាំង២គ្រឿងយកមក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ ចំណែកសាក​សពសមត្ថកិច្ច​​ប្រគល់​ជូនក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់