ព័ត៌មានជាតិ

រថយន្តដឹកអុសធុនធំព្រះនាម «លាហើយប្រវត្តិមិនល្អ» ដឹកអុសខ្ពស់កប់ពពក ប៉ូលិសចរាចរណ៍នៅចំណុចស្ពានដែកចំការដូងមើលមិនឃើញ!

ភ្នំពេញ: ប្រជាពលរដ្ឋបានរិះគន់នៅចំណុចស្ពានដែកចម្ការដូង ដែលជាគោលដៅមន្ត្រីប៉ូលិសចរាចរណ៍ស្នងការនគរបាលរាជធានីភ្នំពេញ ដែលភ្នាក់ងារPost News បានថតរូប ឃើញមានរថយន្តប្រភេទធុនធំដឹកអុស ម៉ាកហ្វុយហ្សូ មានព្រះនាមឈ្មោះថា «លាហើយប្រវត្តិមិនល្អ» ដឹកដាក់អុសខ្ពស់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដែលធ្វើដំណើរនៅវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ ។

ក្នុងនោះដែរ គេសង្កេតឃើញថា មន្ត្រីចរាចរណ៍នៅចំណុចគោលដៅស្ពានដែកចម្ការដូង ហាក់បីដូចជាមិនបានត្រួតពិនិត្យទៅលើរថយន្តទាំងនេះនោះទេ។ ដូច្នេះហើយ សូមលោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាជួយមើលមន្ត្រីថ្នាក់ក្រោមផង ព្រោះថាសូម្បីតែសាលារាជធានីភ្នំពេញ ក៏ហាមមិនឲ្យរថយន្តប្រភេទធុនធំចូលក្រុងពេលថ្ងៃដែរ ព្រោះអាចបង្កជាការកកស្ទះចរាចរណ៍ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់ ៕

មតិយោបល់