ព័ត៌មានជាតិ

ផលិតផលខូចគុណភាព ប្រមាណ៨៩៦គីឡូក្រាម ត្រូវបានដុតកំទេចចោល ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកប្រធានសាខា ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីជំនាញ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរៀបចំពិធីដុតកម្ទេចផលិតផលម្ហូបអាហារខូចគុណភាពដែលបានដកហូតនៅតាមផ្សារ និងហាងលក់ទំនិញទូទាំងខេត្តបន្ទាយមានជ័យ ដែលបានប្រមូលមករក្សាទុករយ:ពេល៣ខែកន្លងមកនេះសរុបចំនួនប្រមាណ ៨៩៦ គីឡូក្រាម។

នៅក្នុងឱកាសនោះ លោកប្រធានសាខា បានមានប្រសាសន៍ ដោយបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាននូវគ្រប់មុខសញ្ញាទាំងឡាយណា ដែលធ្វើពាណិជ្ជកម្មលើផលិតផលទំនិញដែលច្បាប់ហាមឃាត់៕

មតិយោបល់