ព័ត៌មានជាតិ

ក្រុមចោរវ័យក្មេង២នាក់ ចេញឆក់ទូរសព្ទមិនបានសម្រេច ចុងក្រោយជាប់ខ្នោះ!

ភ្នំពេញ: កាលវេលាម៉ោង៧និង​៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ កម្លាំល្បាត ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានឃាត់ខ្លួនជនជនសង្ស័យចំនួន​២នាក់ឈ្មោះ ក.ស.ណ ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ហាយ រ.វ ភេទប្រុស អាយុ១៥ឆ្នាំ ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ)។

​បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

មតិយោបល់