ព័ត៌មានជាតិ

​Update៖ រថយន្តដឹកអង្ករចុះពីស្ពានគីហ្ស៊ូណា ជាន់ហ្វាំង​មិនស៊ី បុករថយន្តដឹកដំឡូងមីនិងម៉ូតូ របួសធ្ងន់ស្រាលប្រុសស្រី៦នាក់!

កំពង់ចាម: កាលពី​វេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង​រថយន្តម៉ាក​ហ៊ីយ៉ានដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ3B.3067 និង​រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ស្លាកលេខ ភ្នំពេញ3C. 6042 បើកពីលិចទៅកើត និងម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ1F.2791(បើកត្បូងទៅជើង​) បណ្តាលឲ្យរបួសមនុស្ស៦នាក់(​ស្រីម្នាក់​របួសធ្ងន់ និងប្រុស​របួសស្រាល៥នាក់​)។

មូលហេតុ បណ្តាល​មានគ្រោះថ្នាក់​មកពីរថយន្ត​ដឹកអង្ករ ចុះពីលើស្ពាន ជាន់ហ្វាំង​មិនស៊ី។
​ក្រោយពេលកើតហេតុ នគរបាលផ្នែកជំនាញ​ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យសង្គ្រោះជាបន្ទាន់ និងសម្រួលចរាចរណ៍ មិនមានការកកស្ទះនោះទេ​៕

មតិយោបល់