Post News Media ព័ត៌មានជាតិ សូមប្រយ័ត្នបង...

សូមប្រយ័ត្នបងប្អូន! ក្មេងស្រីម្នាក់ហូបនំ​cookie creme​​នឹងផឹកទឹកក្រូច​sanumpueng រួចក៏រត់លេង​បែកពពុះមាត់ពុលស្លាប់…!

​ព្រះវិហារ: កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨​ មានករណីក្មេងពុលចំណី នៅចំណុច​​ផ្ទះឈ្មោះហុន​ សៀងហៃ​ ភូមិស្រយង់ជើង​ ឃុំស្រយង់​ ស្រុកគូលែន​ ខេត្តព្រះវិហារ។​
ក្មេងរងគ្រោះឈ្មោះ​ ហៃ​ វ៉ាន់ឆាយ​ ភេទប្រុស​ អាយុ១៨ខែ​ រស់នៅកន្លែងកើតហេតុ។​

តាមការបំភ្លឺរបស់ម្តាយក្មេងមុនកើតហេតុ​ ក្មេងបានហូបនំកញ្ចប់(cookie creme)ប្រភេទសុកូឡា អស់៤កញ្ចប់
នឹងទឹកក្រូចដបជ័រ(sanumpueng)អស់១ដប​ ហូបរួចក៏រត់លេង​៣០នាទីក្រោយស្រាប់តែ​បែកពពុះមាត់​ទន់ខ្លួន​ ម្តាយរបស់ក្មេងបានយកទៅមណ្ឌលុខភាពកោះកេរ តែក្មេងស្លាប់មុនបាត់ទៅដល់មណ្ឌលសុខភាព ។
ចំពោះករណីនេះ ក្មេងរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

Loading...