ព័ត៌មានជាតិ

សង្ស័យរំលោភសម្លាប់បំបិតមាត់! ម្តាយរវល់ទៅធ្វើការ មកវិញកូនស្រី២នាក់ត្រូវគេសម្លាប់ញាត់សពចូលក្នុងកេស..

កំពង់ឆ្នាំង: ក្មេងស្រីចំនួន២នាក់ ត្រូវបានឃាតកវាយសម្លាប់ ហើយញាត់សពចូលក្នុងកេសឈើ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីនេះកើតឡើងនៅម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

សពក្មេងរងគ្រោះទី១ឈ្មោះ អុល ល​ក្ខិ​ណា អាយុ​១៤​ឆ្នាំ និងទី២​​ឈ្មោះ ជន នី អាយុ​៧​ឆ្នាំ។

ប្រភពព័ត៌មានបញ្ជាក់ថា ករណីនេះកើតឡើងខណ:ដែលម្តាយឪពុកមិននៅ មួយទៅធ្វើការនៅភ្នំពេញ មួយទៀតទៅធ្វើការនៅថៃ ទុកកូនទាំង២ឲ្យនៅផ្ទះដោយផ្ញើអ្នកជិតខាង លុះដល់ថ្ងៃកើតហេតុ ពូរបស់ជនរងគ្រោះបានរកក្មួយមិនឃើញក៏ដើរកាយរកមើលស្រាប់តែក្មួយទាំង២ត្រូវគេសម្លាប់ញាត់ចូលក្នុងកេសបែបនេះតែម្តង សង្ស័យថាករណីរំលោភសម្លាប់ ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ៕

មតិយោបល់