ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត

ភ្នំពេញ: នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌចម្ការមន បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សល់ នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ (មានប្រើថ្នាំញៀន) ក្រោយពីពាក់ព័ន្ធករណីលួចរថយន្តកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២និង៤៩នាទី រំលងអធ្រាត្រ ត្រង់ចំណុចមុខផ្ទះលេខ១៥ B ផ្លូវលេខ២៩២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន ហើយត្រូវបានឃាត់ខ្លួននៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៤៣៤ ក្រុម៣៤ ភូមិ៤ (ផ្អេរ) សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។

ចំណែកជនរងគ្រោះឈ្មោះ លឹម ស៊ុនហេង ភេទប្រុស អាយុ២៦ឆ្នាំ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៥ Bផ្លូវលេខ២៩២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់រួមមាន៖ រថយន្ត ០១ គ្រឿង ម៉ាក TOYOTA CAMRY(ឆ្លាម) ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2G-8396 ( របស់ជនរងគ្រោះ) ។

ប្រភពព័ត៌មានបន្តថា រហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ ​វេលាម៉ោង៣រសៀល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ នៅចំណុចខាងលើ ហើយជនសង្ស័យបានសារភាពថា ខ្លួនមានបក្ខពួក២ នាក់ទៀតឈ្មោះ ចយ និងឈ្មោះ ផាន់ណា ជិះម៉ូតូ ០២ គ្រឿង បានធ្វើសកម្មភាពលួចរថយន្ត ជនរងគ្រោះ០១គ្រឿង ម៉ាក CAMRY ឆ្លាម ពិតប្រាកដមែន ។ ហើយឈ្មោះ ផាន់ណា បើករថយន្ត ដែលលួចបាន យកទៅលក់បាត់ មិនដឹងលក់កន្លែងណា បានប៉ុន្មាននោះទេ ហើយឈ្មោះ ផាន់ណា បានគេចខ្លួន ពីជនសង្ស័យទាំង ០២ នាក់ទៀត។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់