Post News Media ព័ត៌មានជាតិ ក្មេងប្រុសអាយ...

ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ថា វ៉ាន់ឌីន ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុ អ៊ុំរបស់កុមាររងគ្រោះបានអង្គុយហូបស្រានៅផ្ទះរបស់ឪពុកកុមាររងគ្រោះ ពេលកំពុងហូបនោះ ស្រាប់ឈ្មោះ ឡុង ស្រីមន ដែលជាប្អូនបង្កើតបានមកសួររកឈ្មោះ ថា វ៉ាន់ឌីន គាត់បានឆ្លើយថា មិនឃើញទេ រួចក៏បាននាំគ្នាដើររកតែមិនបានឃើញ បន្ទាប់មកមានកុមារដែលបានទៅមុជទឹកជាមួយនិងកុមាររងគ្រោះ រត់មកប្រាប់ថា ឈ្មោះថា វ៉ាន់ឌីន លង់ទឹក ទើបនាំគ្នាចុះទៅ
រាវរកតាមមាត់ច្រាំង ក្នុងទឹកទន្លេ ក៏បានរកឃើញ ហើយស្រង់យកមកលើគោក ដើម្បីសង្គ្រោះ តែកុមារបានស្លាប់បាត់ទៅហើយ។

សមត្ថកិច្ច បានចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា៖ សពកុមារខាងលើ ស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

ក្រោយពិនិត្យរួចសពកុមាររួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...