ព័ត៌មានជាតិ

រថយន្តដឹកសាំងមួយគ្រឿង ឆ្លងចរន្តខ្សែភ្លើង​ឆេះយ៉ាងសន្ធោសន្ធៅ នៅខេត្តកំពត

កំពត: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានអគ្គិភ័យបានឆាបឆេះរថយន្តដឹកសាំងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅ​លើផ្លូវក្រាលគ្រួស​ក្រហម​មួយ​ខ្សែ ​ឃុំ​ស្រែពកខាងជើង ​ស្រុក​ដងទង់ ​ខេត្តកំពត។

បុរសដែលរងរបួសមានឈ្មោះ ឃុន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់ជាអ្នកបើកបរថយន្តខាងលើ ពាក់​ស្លាក​លេខ ​កណ្តាល 2A-0192 ត្រូវបានអគ្គិភ័យ​ឆាបឆេះ​​ទាំងស្រុង ហើយដោយសារផ្លូវឆ្ងាយផងនោះរថយន្តពន្លត់អគ្គិភ័យមិនបានទៅដល់នោះទេ ចំណែកមូលហេតុបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើង៕

មតិយោបល់