Post News Media ព័ត៌មានជាតិ ឧត្ដមសេនីយ៍​ឯ...

ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ ៖ សមត្ថកិច្ចមិន​ត្រូវ​បន្ត​ទម្លាប់ដើរទៅចាប់ដៃយកលុយពីរថយន្តដឹកសំពីងសំពោង

ភ្នំពេញ:​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០១៨​ លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ បាន​បន្ត​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​៧មករា​ និង​ខណ្ឌ​សែនសុខ​ ថែម​ទៀត​។​

បន្ទាប់​ពី​បាន​ស្តាប់​នូវ​របាយការណ៍​ និង​សំណូម​ពរ​របស់លោក​អធិការ​ខណ្ឌ​ទាំង២ លោក​បាន​មាន​ប្រសាសន៍​ស្តីពី​ការ​គ្រប់គ្រង​កម្លាំង​​ និង​ការ​ងារ​សតិអារម្មណ៍​ ចំពោះ​បងប្អូន​កំពុង​ធ្វើការ​ និង​អតិត​យុទ្ធ​ជន​ ដែល​បាន​ចូល​និវត្តន៍​ប្រសិន​បើ​មាន​បញ្ហា​ ឬ​មាន​ទទួល​មរណភាព​ ត្រូវ​សួរ​សុខទុក្ខ​ ឬ​ត្រូវ​ឧបត្ថម្ភ​ជា​បន្ទាន់​នូវ​ការងារ​ផ្តល់​ថវិកា​សមាជិក​សមាគម​មិត្ត​នគរបាលជាតិ​ និង​ជំនួយ​ចំណូល​ផ្សេង​ៗ​ទៀត​ ចំពោះ​ការងារ​កិច្ច​ប្រតិបត្តិការ​ក្នុង​ភារកិច្ច​ ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​ការងារ​លុប​បំបាត់​បញ្ហា​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ដូចជា​ទូហ្គេមបាញ់ត្រី​ បញ្ហា​គ្រឿងញៀន​ជា​ដើម​ ព្រោះ​វា​ជា​ប្រភព​នៃ​បទល្មើស​។ ត្រូវ​ណែនាំ​ឲ្យ​ម្ចាស់​ហាង​លក់​មាស​ ដូរលុយ​ និង​ម្ចាស់ផ្ទះ​វីង​ ឬ​អាជីវកម្ម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ ឲ្យ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ ដាក់​ចំរឹងដែក​ការពារត្រូវ​បំពេញការងារ​បំរើ​សេវា​សាធារណ:​ជូន​ប្រជាពលរដ្ឋ​ដោយទន់ភ្លន់ និងត្រូវ​យកអត្តសញ្ញាណប័ណ្ណ​ជូន​ដល់ផ្ទះពលរដ្ឋតែម្តង ។ ត្រូវ​ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង​ និងគ្រឿងញៀន​ជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើស ។ ពេលចុះបេសកម្ម ត្រូវទន់ភ្លន់ កុំកោងកាច កុំគោះក្បាលឡានគេជាដើម….បើករណីអ្នកស្រវឹងរញ៉េរញ៉ៃ មិនបាច់ពន្យល់ច្បាប់ច្រើនទេ នាំយកមកប៉ុស្តិ៍ភ្លាម ត្រូវថតគ្រប់សកម្មភាពដែលជនបទល្មើសប្រព្រឹត្តខុស តែបែរយកទៅបង្ហោះហ្វេសបុកនិយាយអាក្រក់ពីប៉ូលិស​។ ត្រូវ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ មិន​ត្រូវ​បន្ត​ទម្លាប់ដើរទៅចាប់ដៃយកលុយពីរថយន្តដឹកសំពីងសំពោង។ ត្រូវពន្យល់​ដល់​ពលរដ្ឋឲ្យច្បាស់ករណី​អត់មួក យកម៉ូតូទុកប៉ុន្មានថ្ងៃ​ និង​មិនអនុញ្ញាតមន្ត្រីនគរបាលថ្មីផ្លាស់ប្តូទៅនាយកដ្ឋានផ្សេង ព្រោះនៅខ្វះមន្ត្រីបម្រើ​ការងារ​នៅ​ក្នុង​មូលដ្ឋាន​៕

Loading...