Post News Media ព័ត៌មានជាតិ ប្ដីប្រពន្ធ ២...

ប្ដីប្រពន្ធ ២នាក់ ចរាចរណ៍ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១១ និង៣០នាទីនៅថ្ងៃទី ១៨ ខែតុលា​​ ឆ្នាំ ២០១៨ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យប្ដីប្រពន្ធពីរនាក់ ពីបទចរាចរណ៍ប្រាក់បរទេស ដុល្លារអាមេរិកក្លែងក្លាយ (លុយសែន)។

ជនសង្ស័យខាងលើឈ្មោះ យ៉ន សំ អាយុ៣៩ឆ្នាំ (ប្ដី) ជនជាតិខ្មែរ និងប្រពន្ធឈ្មោះផាន ឡែន អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានជិះម៉ូតូមួយគ្រឿង ម៉ាកភូហ្សា តួប្រុស ពណ៌ខ្មៅ អត់ស្លាកលេខ ហើយដាក់ប្រាក់ដុល្លារអាមេរិក ក្លែងក្លាយ (លុយសែន) តាមខ្លួនចំនួន ៥៤១៥$ (ប្រាំពាន់បួនរយដប់ប្រាំដុល្លារ) ឌុបគ្នាទៅឈប់ចាក់សាំងចំនួនមួយលីត្រ នៅផ្ទះអ្នកលក់ឈ្មោះ ឈាន ចាន់ថន ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ មុខរបរធ្វើចំការ នៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយក៏ឲ្យប្រាក់ដុល្លារ ២០$មួយសន្លឹក ក្លែងក្លាយ(លុយសែន)ឲ្យរួចក៏នាំគ្នាជិះគេចខ្លួន។

ក្រោយទទួលបណ្ដឹងរាយការណ៍ភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចង្ក្រង់ និង កម្លាំងប្រជាការពារ ស្ទាក់ចាប់ បានជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធ នាំមកកាន់ អធិការដ្ឋាននគរបាលស្រុកបុរី៕

Loading...