Post News Media ព័ត៌មានជាតិ ប្រុសស្រី៧នាក...

ប្រុសស្រី៧នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន ពីបទលួចផ្សំគំនិតទទួលផលចោរកម្ម

ភ្នំពេញ: បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ចខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវ បង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចផ្សំគំនិត និងទទួលផលចោរកម្ម។

ករណីបាត់ប្រាក់ដុល្លា និងលេបថបក្នុងរថយន្ត សម្រាប់ករណីខាងលើ បានកើតឡើងកាលពីវេលាម៉ោង០០ និង១០នាទីថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ D២៨ ផ្លូវបេតុង ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

តាមសមត្ថកិច្ចឲ្យដឹងថាបន្ទាប់ពីបានទទួលបណ្តឹងភ្លាមៗ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២ រសៀលពីជនរងគ្រោះ ផ្នែកជំនាញខណ្ឌប៉ុស្តិ៍ឬស្សីកែវ បានបើកការស្រាវជ្រាវកំណត់ បាននូវអត្តសញ្ញាណជនសង្ស័យ ហើយឃាត់បានចំនួន០៧នាក់ រួមមាន៖
ទី១.ឈ្មោះហ៊ួន​លីហាក់ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅផ្ទះលេខ ផ្លូវរថភ្លើង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ មុខរបរនៅផ្ទះ (អនិតីជន អ្នកលួច)
ទី២.ឈ្មោះសារឿន សម្បត្តិរក្សា ហៅខ្មៅ ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវរថភ្លើងក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ មុខរបរនៅផ្ទះ (អនិតិជន អ្នកលួច)
ទី៣.ឈ្មោះធឿន ចាន់ណាដែត ហៅដែត ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅក្រុមភូមិជាមួយគ្នា មុខរបរនៅផ្ទះ (អ្នកលួច)
ទី៤.ឈ្នោះ អ៊ុង ពុទ្ធី ហៅធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ផ្សំគំនិត)
ទី៥.ឈ្មោះ អ៊ុងបូរិនកុម្ភ: ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ (ទទួលផល)
ទី៦.ឈ្មោះធឿន រដ្ឋា ហៅឃៀង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ (ទទួលផល)
ទី៧.ឈ្មោះលឹម ស្រីកែវ ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ (ទទួលផល) អ្នកទាំងអស់នេះ មានទីលំនៅក្រុមភូមិសង្កាត់ជាមួយគ្នា។

រីឯជនរងគ្រោះឈ្មោះ តាំង ហ៊ុយលីន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ៤៧B ភូមិមាល់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរលក់ដូរ។

សម្ភារបាត់បង់រួមមាន៖ កុំទ្យុទ័រយួរដៃ ០១គ្រឿង ពណ៌ខ្មៅ ម៉ាកដែល ប្រាក់ដុល្លារ ១,៦០០ $ ត្រាក្រុមហ៊ុន០១ និងឯកសារក្រុមហ៊ុនមួយចំនួន។ ចំណែកសម្ភារដកហូតមាន៖ កុំព្យូទ័រដៃ០១គ្រឿង ពណ៌ខ្មៅម៉ាកដែល និងប្រាក់ចំនួន ៧០០០០រៀល។

ចំពោះជនសង្ស័យ២នាក់ ជាអនិតិជនត្រូវព្រះរាជអាជ្ញា អនុញ្ញាត្តិឲ្យអណាព្យាលបាលធានា វិលត្រលប់ទៅលំនៅដ្ឋានវិញ។

ដោយទ្បែកជនសង្ស័យទាំង៥នាក់ទៀត ជំនាញខណ្ឌ និងប៉ុស្តិ៍ បានកសាងសំណុំរឿង និងចាត់ការតាមនិតិវិធី៕

Loading...