Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ស...

រន្ធត់ណាស់! ស្ត្រីម្នាក់ត្រូវរន្ទះបាញ់ បណ្ដាលឲ្យរបួសយ៉ាងដំណំ

សៀមរាប: នៅវេលាម៉ោង ៣រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ត្រង់ចំណុចវាលស្រែត្រពាំងរាង ចម្ងាយពីភូមិ១០ គីឡូម៉ែតខាងកើតភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង។

ជនរងគ្រោះ ឈ្មោះ លេង ថន ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ត្រូវឆេះក្បាល ខ្លោចសក់ កំពុងសង្គ្រោះនៅមណ្ឌលសុខភាពពង្រលើ៕

Loading...