ព័ត៌មានជាតិ

អាសូរណាស់! ប្ដី និងកូនស្លាប់ភា្លម ខណៈប្រពន្ធរងរបួស ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកម៉ូតូ

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ១២-១៣ កាលពី​យប់​ថ្ងៃទី១៨ ខែតុលា ​ឆ្នាំ២០១ ស្ថិត​ក្នុងភូមិ​អូរ​គគីរ ​ឃុំ​តាំង​ក្រូច ​ស្រុក​សំរោង​ទង​។​ជនរងគ្រោះ៣នាក់​ ប្តី​ប្រព​ន្ឋ​ជិះ​

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ខៀវ​លាយ​ខ្មៅ គ្មាន​ស្លាក លេខ បើកបរ​ដោយ​ឈ្មោះ ប៉ាង ខេង​ ភេទ​ប្រុស ​អាយុ៣៧ឆ្នាំ ​ឌុប​ប្រព​ន្ធ ​និង​កូន​មានឈ្មោះ ​មា​ស ច​ន្ធី ​ភេទ​ស្រី​ អាយុ៣៥ឆ្នាំ​ និង​កូន​មានឈ្មោះ​ ប៉ាង រក្សា ភេទ​ប្រុស អាយុ៧ឆ្នាំ​ (កូន) អ្នក​ទាំងបី​ រស់នៅ​ភូមិខ្វាន ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង​បើកបរ​ពី​លិចទៅ​កើត។ លុះ​មកដល់​ចំណុចកើតហេតុ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក់​តូ​យូ​តា​ ​បើកបរ​ពី​កើ​តទៅ​លិច ​បុក​បណ្តាលឲ្យភាគីជិះ​ម៉ូតូ​ស្លាប់​ពី​នាក់ ​និង​រងរបួស​ធ្ងន់​ម្នាក់។

ប្រភព​ដដែល​បន្តថា ​មានឈ្មោះ​ ប៉ាង​ខេង ​និង​ឈ្មោះ​ ប៉ាង ​រក្សា​ត្រូវជា​កូន​បាន​ស្លាប់ភ្លាមៗ នៅ​និង​កន្លែងកើតហេតុ ចំណែក​ប្រព​ន្ធ​ឈ្មោះ​ មា​ស ច​ន្ធី ​រងរបួស​ធ្ងន់។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល។

ក្រោយកើតហេតុ វត្ថុតាង​រថយន្ត​បង្ក ​និង​ម៉ូតូ​ ត្រូវបានសមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ដើម្បីរង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕

មតិយោបល់