ព័ត៌មានជាតិ

ទំនាស់រឿងខ្ចី Speaker ក្មេងទំនើង២ក្រុមផ្ទុះការបើកឆាកប្រយុទ្ធគ្នា នៅតែយុវជនម្នាក់ដេកស្តូក អ្នកផ្សេងរត់អស់

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានក្មេងទំនើង២ក្រុមបានផ្ទុះហិង្សាវាយកាប់ចាក់គ្នា ផ្តើមចេញពីទំនាស់ខ្ចី Speaker បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ១ គល់ស្ពាន​ច្បារអំពៅថ្មី កែងផ្លូវ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។

ក្រោយកើតហេតុ ក្មេងទំនើងទាំងនោះបានរត់គេចខ្លួនបាត់អស់ ខណ:ដែលដៃប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ នៅតែយុវជនម្នាក់ប៉ុណ្ណោះដែលនៅនឹងកន្លែងកើតហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកករណីនេះគេមិនឃើញសមត្ថកិច្ចចុះមកអន្តរាគមន៍នោះទេ៕

មតិយោបល់