ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ ពាក់ព័ន្ធករណីលួចនិងទទួលផលចោរកម្ម!

​ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី៧នាក់ ក្នុងនោះមានអនីតិជន២នាក់ និងអ្នកទទួលផលចោរកម្ម៣នាក់ កាលពីព្រឹកថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០១៨ ​នៅ​​ផ្ទះ​លេខ​D២៨ ផ្លូវ​បេតុង ក្រុមទី១២ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ជនរងគ្រោះ ដែលជនសង្ស័យបាន​លួច​លុយ​ក្នុង​រថយន្ដ ចំនួន១,៦០០ដុល្លារ កុំព្យូទ័រ​យួរដៃ១គ្រឿង ត្រា​ក្រុមហ៊ុន​មួយ និង​ឯកសារ​ក្រុមហ៊ុន​មួយចំនួន​ផង​នោះ។​

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុតាង ត្រូវបាន​នាំមក​ឃុំខ្លួន​សាកសួ​របណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ដើម្បី​កសាងសំណុំរឿងបញ្ជូន​ទៅកាន់តុលាការ ចាត់ការ​តាម​នីតិវិធីច្បាប់៕

មតិយោបល់