ព័ត៌មានជាតិ

ប្រយត្ន័ផងស្រីៗ កុំចង់ស្អាតពេក បើប្រើគួរតែត្រួតពិនិត្យឲ្យបានច្បាស់ ប្រយត្ន័ស្តាយក្រោយ..

កំពង់ស្ពឺ: ​យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨
មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណ:គ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេត ទីផ្សារគគ្រោះ ដែលស្ថិតក្នុងស្រុកគងពិសី និង ផ្សារអង្គមេត្រី ដែលស្ថិតក្នុងស្រុកសម្រោងទង ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ។

​ជាលទ្ធផល យើងបានធ្វើការដកហូតនូវទំនិញមួយចំនួន តាមនីតិវិធីច្បាប់ ទុកសម្រាប់ធ្វើការកម្ទេចចោល ដែលមានដូចជា ៖
– ឡេដែលគ្មានសុវត្ថិភាព សរុបចំនួន ១.៧ គីឡូក្រាម
– ទឹកម្ទេស សរុបចំនួន ៧.៤ គីឡូក្រាម
ព្រមទាំងបានធ្វើកិច្ចសន្យាព្រមានចុងក្រោយ ចំពោះអ្នកលក់ទឹកសុទ្ធ ដែលគ្មានកាលបរិច្ឆេទ ៥ ទីតាំង ផងដែរ ។

នៅក្នុងពេលនោះផងដែរ ក្រុមការងារក៏បានចុះតាមដានតម្លៃប្រេងឥន្ធន: ដែលបានដាក់លក់នៅតាមបណ្តាស្ថានីយមួយចំនួនក្នុងខេត្ត ចំនួន ៩ ស្ថានីយ

​ជាលទ្ធផលបង្ហាញថា ថ្លៃនៃការដាក់លក់រាយ គឺត្រឹមត្រូវទៅតាមការកំណត់នៃប្រកាសរបស់ក្រសួងពាណិជ្ជកម្ម តាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ។
តែក៏មានស្ថានីយ៏មួយចំនួនលក់ថ្លៃទាបជាងការប្រកាសរបស់ក្រសួងផងដែរ៕

មតិយោបល់