ព័ត៌មានជាតិ

បុរសជនជាតិ​ស្បែក​ខ្មៅម្នាក់ ផឹក​ស្រវឹង រករឿងវាយ​​​នារីជា​គិតលុយនិង​សន្តិសុខ​​​រងរបួសធ្ងន់..!

ភ្នំពេញ: មានករណីហិង្សាមួយបានកើតឡើងបង្កឡើងដោយបុរសជនជាតិស្បែកខ្មៅម្នាក់ ចូលទៅ​ផឹក​នៅ​ហាង​បា​បារាំង​មួយកន្លែង​ រួចផឹក​ស្រវឹង ស្រាប់តែ​រករឿង និង​វាយ​​​សន្តិសុខ ​និងនារីជាអ្នក​គិតលុយ ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ​កាលពី​វេលា​ម៉ោង២និង៥០នាទីយប់ រំលងអធ្រាត្រ ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅ​​​ហាង​បារ​បារាំង រ៉ូ​ស​ស្បា​ណា ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។
​​ក្រោយពេលកើតហេតុ ជនរងគ្រោះបាន​ទៅដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ រួចសមត្ថកិច្ចក៏ឃាត់ខ្លួនដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕​

មតិយោបល់