Post News Media ព័ត៌មានជាតិ ទាស់ពាក្យសម្ត...

ទាស់ពាក្យសម្តី​! វាយគ្នាប្រាវមន្ត្រីនគរបាលម្នាក់និងកម្មករសំណង់បុរីពិភពថ្មីគួរស្រូវ..!

ភ្នំពេញ: កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានករណី​ករណីហិង្សាមានស្ថានទម្ងន់ទោស​(វាយប្រតប់គ្នា)នៅមុខវិទ្យាល័យហ៊ុនសែនព្រែកកំពឹស ភូមិព្រែករទាំង សង្កាត់ព្រែកពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។​

ជនរងគ្រោះមាន ឈ្មោះ សែម សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្ត្រីនគរបាល មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ​២នាក់ ទី​១ឈ្មោះ ខែម ណាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មីគួរស្រូវ ផ្លូវជាតិលេខ២ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ,និងទី​២ឈ្មោះ កូយ ជា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា​។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសាកសួរនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Loading...