ព័ត៌មានជាតិ

បង្រ្កាបករណីប្រើប្រាស់អាវុធ​និង​ជួញដូរគ្រឿងញៀនដោយខុសច្បាប់ ឃាត់ខ្លួនប្រុសស្រី៩នាក់ នៅក្រុងសៀមរាប!

សៀមរាប: កាលពីវេលាម៉ោង១១​យប់ ថ្ងៃទី១៨ ​ខែតុលា ឆ្នាំ២០១៨ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយកម្លាំងនគរបាលការិយាព្រហ្មទណ្ឌកម្រិតស្រាលនិងការកម្លាំងនគរបាលការពារនិងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការបង្រ្កាបករណី ប្រើប្រាស់អាវុធដោយខុសច្បាប់និងករណីជួញដូរចែកចាយប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុច ភូមិស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប ។

ឃាត់ខ្លួន​ជនសង្ស័យចំនួន​៩​នាក់ ទី១ឈ្មោះ ពៅ វណ្ណ: ហៅ បារាំង ហៅកុត ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប,ទី​ទី២ឈ្មោះ ហ៊ីង សុខផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រិយ៍ សង្កាត់ទឹកវិល ក្រុងសៀមរាប,ទី​៣​ឈ្មោះ បេ គឹមសុង ភេទប្រុស អាយុ១៨​ឆ្នាំ ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប,ទី៤​ឈ្មោះ វណ្ណ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ
ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប​,ទី​៥​ឈ្មោះ ម៉ាន់ គឹមរី ភេទប្រុស ភេទប្រុស អាយុ៣០ឆ្នាំ រ​ស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប,ទី៦​ឈ្មោះ ខា ប៉ក់ ភេទប្រុស អាយុ២៧ឆ្នាំ
រស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប,​ទី៧​ឈ្មោះ ម៉ាត់ សាលី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ,ទី៨​ឈ្មោះ ស្រី ណារី ភេទស្រី អាយុ​២១ឆ្នាំ ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និង​ទី៩​ឈ្មោះ ព្រហ្ម គីរីតន:សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

​សមត្ថកិច្ចធ្វើការពិនិត្យនិងធ្វើតេស្ត មានសារធាតុញៀនក្នុងខ្លួ​នចំនួន៧នាក់​(ប្រុស)។ វត្ថុតាងដកហូត រថយន្តម៉ាកកាមរីបាឡែន​១គ្រឿង, ម៉ូតូចំនួន៣គ្រឿង ,កាំភ្លើងអាកា​៤៧ មួយដើម បង់ដាក់គ្រាប់ចំនួន១ គ្រាប់កាំភ្លើងចំនួន១១គ្រាប់​,ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ធំនិង២៣ កញ្ចប់តូច ,ដាវ កាំបិត បំពង់ទីប ធ្វើដែកជាច្រើនដើម,ទូរស័ព្ទចំនួន​១១​គ្រឿង។

ដោយឡែកក្នុងចំណោមជនសង្ស័យខាងលើមានជនសង្ស័យម្នាក់ ឈ្មោះ ពៅ វណ្ណ: ហៅ បារាំង ហៅកុត ភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប កាលពីចន្លោះវេលាម៉ោង១០ ទៅ ម៉ោង១១យប់ថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៨ ធ្លាប់បានធ្វើសកម្មភាព យកកាំភ្លើងខាងលើបាញ់ឡើងលើចំនួន ២ គ្រាប់នៅចំណុច ខាងមុខផ្ទះរបស់ឈ្មោះត្រា (មិនស្គាល់ត្រកូល) ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិភ្ញាជ័យសង្កាត់ស្វាយដង្គំ និងមាន ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាបចំនួន​៣ដីកា​ផងដែរ៕

មតិយោបល់