Post News Media ព័ត៌មានជាតិ ​​អាសូរខ្លាំង...

​​អាសូរខ្លាំងណាស់! ដើរលុយទឹកទៅលេងផ្ទះឪពុកម្តាយក្មេក តោងបង្គោលភ្លើង​ឆក់ដួលស្លាប់នៅនឹងកន្លែង!

​ភ្នំពេញ: ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណ:ដែលនាំគ្នា៤នាក់បងប្អូននិងកូន ធ្វើដំណើរទៅលេងផ្ទះឪពុកម្តាយក្មេក គាប់ជួនតាមផ្លូវលិចទឹក ជិះម៉ូតូមិនកើត នាំគ្នាចុះដើរ លុយទឹកកក្លូក ជនរងគ្រោះដើរសរសៀចិញ្ចើមផ្លូវ ទៅកាន់បង្គោលសំយ៉ាប ជាប់កាប៊ីនភ្លើង បែរជាឆ្លងឆក់ ដាច់ផ្ងារស្លាប់ភ្លាមៗនៅកន្លែង សូម្បីអ្នកឃើញហេតុការណ៍ ពលរដ្ឋក្បែរខាងក៏មិនហ៊ានចូលជួយដែរ ដោយសារក្នុងទឹក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ សូ ស៊ីណា​ ភេទ​ស្រី​ អាយុ​២៩ឆ្នាំ​ មុខរបរ​ កម្មការនី​រោងចក្រ​ ស្នាក់ក្បែរបឹងតាម៉ាត ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ​ មាន​ភូមិ​កំណើត ភូមិ​ចុង​ព្រៃ​ ឃុំ​ជ្រៃធំ​ ស្រុក​រមាសហែក​ ខេត្ត​ស្វាយ​រៀង​ ។ មានប្តីឈ្មោះ​ ព្រំ​ តុលា​ អាយុ២៥ឆ្នាំ ដោយមានឧបនិស័យក្នុងព្រះពុទ្ធសាសនា បានសុំទៅបួសជាព្រះសង្ឃ គង់​នៅ​ វត្ត​ដក់​ពរ​ ឃុំ​ជ្រៃធំ​ ស្រុក​រមាសហែក​ ខេត្ត​ស្វាយ​រៀង បាត់ទៅហើយ ដោយបន្សល់ទុកតែកូនប្រុសម្នាក់ អាយុ២ឆ្នាំ រស់នៅជាមួយម្តាយ ​។

តាមការបំភ្លឺពីនារីឈ្មោះ អ៊ុ​ក វ៉ាន់ណេត អាយ​១៨ឆ្នាំ ​ត្រូវជាប្អូនជីដូនមួយ ​ស្នាក់នៅបន្ទប់ជួលក្បែរគ្នា មាន​ស្រុកកំណើត​ ភូមិ​ដក់ពរ​ ឃុំ​ជ្រៃធំ​ ស្រុក​រមាសហែក​ខេត្ត​ស្វាយ​រៀង​ បានឲ្យដឹងថា មុនកើតហេតុ បងស្រី(ជនរងគ្រោះ) និងប្អូនៗជីដូនមួយនិងកូនប្រុសម្នាក់ទៀត សរុបគ្នា៤នាក់ ជិះម៉ូតូ គោលបំណងមកលេងផ្ទះឪពុកម្តាយក្មេកនៅក្នុងក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ មានឪពុកឈ្មោះ ព្រំ ឈន អាយុ៤៧ឆ្នាំ ជាព្រូឡាន លុះនាំគ្នាធ្វើដំណើរមកដល់តាមផ្លូវចំណុចកើតហេតុ ភ្លៀងទឹកជន់លិចផ្លូវ ជិះម៉ូតូមិនកើត ក៏នាំគ្នាចុះដើរ ជនរងគ្រោះដើរតែម្នាក់ឯង លុយទឹក សរសៀចិញ្ចើមផ្លូវ ហើយទៅកាន់ប៉ះ បង្គោលដែក សំយ៉ាប ជាប់កាប៊ីនភ្លើង បែជាឆ្លងឆក់ ដាច់ផ្ងារក្រោយស្លាប់ តែគ្មានអ្នកណាហ៊ានចូលជួយ ដោយសារក្នុងទឹក ទើបនាំគ្នាយកឈើឆ្កឹះ ទាញឲ្យបានឆ្ងាយបន្តិច ទើបលើកចេញឲ្យផុត ជនរងគ្រោះស្លាប់បាត់ទៅហើយ តែដោយសារមិនអស់ចិត្តពីក្រុមគ្រួសារ ទើបនាំគ្នាហៅក្រុមជំនាញសង្រ្គោះរបស់អង្គភាព៧១១ ទៅពិនិត្យផ្ទាល់ ឃើញថាពិតជាស្លាប់ មានតែរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះទៅពិនិត្យ កោសល្យវិច័យ ។

សាកសពស្ត្រីខាងលើ ត្រូវបានជំនាញពិនិត្យ ឃើញពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងពិតមែន ហើយប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី សមត្ថកិច្ចបន្តការស្រាវជ្រាវ​៕

Loading...