Post News Media ព័ត៌មានជាតិ Update៖សាហាវទ...

Update៖សាហាវទៀតហើយ! រន្ទះបាញ់ ស្លាប់មនុស្ស៤នាក់ និង២នាក់ទៀតរបួសធ្ងន់នៅខេត្តព្រះសីហនុ

ព្រះសីហនុ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានករណីរន្ទះបាញ់ចំមនុស្ស បណ្តាលឲ្យមាន៤នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោងជិត២រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណុចជិតវត្តសមាធិ ខណ:ដែលជនរងគ្រោះចូលជ្រកភ្លៀងក្នុងរោងមួយកន្លែងនៅទីនោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរួមមាន៖
១ឈ្មោះ សាន ក្រិន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ឃុំដា ស្រុកចិកបូរី ខេត្តក្រចេះ មុខរបរកម្មករសំណង់(ស្លាប់)
២ឈ្មោះ ទក ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត មុខរបរកម្មករសំណង់(ស្លាប់)។
៣ឈ្មោះ ទុយ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកខ្មៅ ឃុំស្រែក្នុង ជុំគីរី ខេត្តកំពត មុខរបរកម្មករ(ស្លាប់)។
៤ឈ្មោះ ចាន់ សឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរមេការសំណង់(ស្លាប់)។
៥ឈ្មោះ ទុយ ឡែម ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំភូមិព្រែកខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត មុខរបរកម្មករសំណង់(រងរបួសធ្ងន់)។
៦ឈ្មោះ ស រាម ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅនិងមុខរបរដូចជនរងគ្រោះទី៥ (រងរបួសធ្ងន់)។

ហើយជនរងគ្រោះទាំងអស់ទើបតែមកស្នាក់ នៅកន្លែងកើតហេតុខ្លះបាន៤ទៅ៥ថ្ងៃ ហើយខ្លះទៀត ទើបតែបាន១ថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើការសំណង់។

បច្ចុប្បន្ន សាកសព ប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើ បុណ្យសពតាមប្រពៃណី៕

Loading...