ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ពន្លះគ្នាលាន់ដូចរន្ទះ របួសធ្ងន់៣នាក់

ប៉ៃលិន: កាលពីវេលាម៉ោង៧និង១៥ នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកនិងម៉ូតូ ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាលចំនួន៣នាក់ និងខូចខាតម៉ូតូចំនួន២គ្រឿង។

ជនរងគ្រោះទាំង៣នាក់ ទី១-ឈ្មោះ ជន ចាន់ធូរ ភេទស្រី អាយុ១៨ឆ្នាំ របួសធ្ងន់ (បើកបរម៉ូតូម៉ាក Honda click ពាក់ស្លាកលេខ ប៉ៃលិន 1B-0639 ខូចខាតស្រាល)។ ទី២-ឈ្មោះ អី ឡុងរ៉ាលី ភេទប្រុស អាយុ២៦ឆ្នាំ បើកម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-5991 ខូចខាតធ្ងន់ ជនរងគ្រោះទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ។ និងទី៣-ឈ្មោះ រី រ៉ា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ខេត្តបាត់ដំបង របួសធ្ងន់ ជាអ្នករួមដំណើរ។

រីឯមូលហេតុ បណ្តាលមកពីកត្តាមនុស្ស បើកបរមិនគោរពសិទ្ធអភាព ទើបបណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសម្រាកព្យាបាល។ ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន យកមករក្សាទុករង់ចាំធ្វើការដោះស្រាយពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់