ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ល្មោភកាមចាប់រំលោភក្មេងស្រីពិការអាយុ១២ឆ្នាំបានសម្រេច ត្រូវប៉ូលិសឃាត់ខ្លួន

រតនគិរី: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីពិការ អាយុ១២ឆ្នាំម្នាក់រហូតបានសម្រេច កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅភូមិ​តា​ឡាវ ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

ជនសង្ស័យខាងលើមានឈ្មោះ ជឿន សុភា អាយុ២៤ឆ្នាំ ជនជាតិ​ឡាវ បានរំលោភទៅលើក្មេងស្រី អាយុ១២ឆ្នាំ ជនជាតិ​ឡាវ ដែលជាមនុស្សពិការខ្វិន​ជើង​និង​ដៃ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់