ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់បានស្លាប់នៅ​រោងចក្រ​ស្លរ​ដែក​យីហោ​ហៃ​សេង ខណៈតខ្សែភ្លើងបូមទឹក

កំពង់ស្ពឺ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលជនជាតិចិនម្នាក់បានស្លាប់ ដោយសារតែតខ្សែភ្លើងបូមទឹក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ​ចំណុច​រោងចក្រ​ស្លរ​ដែក​យីហោ​ហៃ​សេង ​ភូមិ​សា​យ៉ាវ ​ឃុំ​ព្រះ​និព្វាន​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ។

បុរសរងគ្រោះខាងលើ មានឈ្មោះ លី ​ជី​មីង ជនជាតិចិន អាយុ៣៥ឆ្នាំ បានស្លាប់ពេល​ទាញ​ខ្សែភ្លើង​មក​ត​ភ្ជាប់​ជាមួយ​ម៉ូ​ទ័​រ​បូមទឹក ​ស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សព ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់