ព័ត៌មានជាតិ

ភ្លៀងធ្លាក់នៅកំពត បណ្ដាលឲ្យផ្លូវក្នុងក្រុងមួយចំនួន រងការលិចលង់

កំពត: យោងតាមផេកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ ក្នុងភូមិសាស្ត្រក្រុងកំពត ចាប់តាំងពីវេលាយប់ថ្ងៃទី ១៩ មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ១០០,២ មីលីម៉ែត្រ បានបង្កឲ្យផ្លូវក្នុងក្រុងមួយចំនួន រងការលិចលង់ដោយទឹកភ្លៀង ។

រហូតមកដល់ម៉ោង ៧ និង៣០ នាទី ព្រឹកនេះ ភ្លៀងនៅតែបន្តធ្លាក់ មិនទាន់រាំងនៅឡើយ ខណ:ផ្ទៃមេឃមានសភាពអួអាប់៕

មតិយោបល់