Post News Media ព័ត៌មានជាតិ ​ម៉ូតូពីរគ្រឿ...

​ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹង ស្លាប់ និងរបួសធ្ងន់ ៣នាក់

កំពង់ធំ: កាលពីវេលាម៉ោង០៦ និង៤៤ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកនិងម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ ០២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចមុខផ្សារត្រពាំងវែង ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ គ្មាន ស្លាកលេខ បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយឈ្មោះ អ៊ឹន ស៊ីម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់ផ្នែកក្បាលខាងក្រោយ មិនពាក់មួកសុវត្ថិភាព) រួមដំណើរដោយឈ្មោះផាន ឡៃ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ (របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព) ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាC125 ពណ៌ខ្មៅ គ្មាន ស្លាកលេខ បានបើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច ដោយឈ្មោះ សួន ម៉ន ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយអ្នកបើកបរម៉ូតូឈ្មោះ អ៊ឺន ស៊ីម បើកបរមានល្បឿនលឿន រួមផ្សំនិងអ្នកបើកបរម៉ូតូឈ្មោះ សួន ម៉ន បើកបរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ វត្ថុតាងរក្សាត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

Loading...