ព័ត៌មានជាតិ

​ស្រ្តីវ័យចំណាស់ម្នាក់ ផឹកស្រាស្រវឹងដើរលុយទឹកទៅផ្ទះ លង់ទឹកស្លាប់..!

ព្រៃវែង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីប្រទះឃើញសពស្រ្តីម្នាក់លង់ទឹកស្លាប់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅភូមិឈ្នះជ័យក្រោម ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

​សពជនរងគ្រោះមានឈ្មោះ តួ រឿន ភេទស្រី អាយុ​៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
មូលហេតុ ជនរងគ្រោះផឹកស្រាស្រវឹង។

ចំពោះសាកសព សមត្ថកិច្ច​ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់