ព័ត៌មានជាតិ

បង្រ្កាបទីតាំង​ល្បែងស៊ីសង(អាប៉ោង)ខុសច្បាប់ ឃាត់ខ្លួនបុរស៤នាក់ នៅស្រុកឧដុង្គ!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក​ ឧដុង្គ បានចុះបង្រ្កាបដល់ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់​ (អាប៉ោង)​ នៅ​ចំណុចព្រៃខាង​ត្បូងភូមិរមាំងស្លាប់​ ចម្ងាយ​ប្រហែល​៧០០​ ម៉ែត្រ​ ពីឃុំមានជ័យ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ។

ក្នុង​កិច្ចប្រតិបត្តិការ​ខាង​លើ​ ឃាត់បានជនសង្ស័យ​ ក្នុង​បទល្មើស​ជាក់​ស្ដែង​បើកលេងល្បែងស៊ី​ខុសច្បាប់​ ចំនួន​​៤​​នាក់​ ទី១​ឈ្មោះ ចាន់ សុន ភេទប្រុស អាយុ​៤១ឆ្នាំ នៅភូមិអន្លង់ភេ ឃុំពាំងល្វា ស្រុកឧដុង្គ,ទី២ឈ្មោះ សូត្រ ផា ភេទប្រុស អាយុ​៤៣ឆ្នាំ នៅភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ​, ទី៣ឈ្មោះ ឆេង អាន ភេទប្រុស អាយុ​៥៨ឆ្នាំ នៅភូមិទួលកេស ឃុំក្រាំងចេក ស្រុកឧដុង្គ​ និងទី៤​ឈ្មោះ រិន្ទ បារាំង ភេទប្រុស អាយុ​៣០ឆ្នាំ នៅភូមិរមាំងស្លាប់ ឃុំមានជ័យ ស្រុកឧដុង្គ។

វត្ថុតាង​​ដកហូតនៅ​រួមមាន​​៖ ម៉ូតូ​​​ចំនួន​១៦​គ្រឿង, អាប៉ោង​ចំនួន​​៣​​គ្រាប់, ផ្ទឹលគ្រប​​ចំនួន​១​ និងសម្ភារ:មួយ​ចំនួន​ទៀត ​បច្ចុប្បន្ន​មុខសញ្ញាជា​អ្នកលេង​និងអ្នក​បើកទីតាំងល្បែង​ ភ្នាល់​ត្រូវ​បានឃាត់​បញ្ជូន​មកកាន់អធិការ​ដ្ឋាន​នគរបាលស្រុកឧដុង្គ​ កសាងសំណុំ​រឿង​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចាត់​ការ​តាមនីតិវិធីច្បាប់​៕

មតិយោបល់