ព័ត៌មានជាតិ

ទៀតហើយ! ចោរលួចរថយន្តម្ចាស់អាហារដ្ឋានស្រីពេជ្រយកទៅបាត់ នៅក្រុងតាខ្មៅ!

កណ្តាល: កាលពីវេលាម៉ោង១២និង៤០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានករណីលួចរថយន្ត នៅមុខផ្ទះជនរងគ្រោះអាហារដ្ឋានស្រីពេជ្រជាប់ផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

​ជនរងគ្រោះឈ្មោះខុន សេងហ៊ាន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅកន្លែងកើតហេតុ។
​ជនល្មើស២នាក់ ជនល្មើស ភេទប្រុស អាយុប្រហែល៤០ឆ្នាំ កម្ពស់ប្រហែល១៧៥សង់ទីម៉ែត្រ​(គេចខ្លួន)​។
​បាត់រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌​ស ស៊េរី២០០៣ ស្លាកលេខ ភ្នំពេញ2AR-0211​(កង់ស្ព័រពណ៌ខ្មៅ)។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានចតរថយន្តទុកនៅខាងមុខផ្ទះរបស់ខ្លួន(ហាងស្រីពេជ្រ) ដោយចាក់សោរបងសំណាញ់ព័ទ្ធជុំវិញ ជារៀងរាល់យប់។
លុះមកដល់វេលាកើតហេតុខាងលើ តាមរយ:កាមេរ៉ាសុវត្ថិភាព មានជនសង្ស័យ២នាក់ដូចមានភិនភាគខាងលើ បាននាំគ្នាធ្វើសកម្មភាពកាត់សោទ្វារបងចូលលួចយករថយន្តខាងលើជិះចេញតាមផ្លូវ១១៥ទៅទិសខាងលិចបាត់តែម្តង៕

មតិយោបល់