Post News Media ព័ត៌មានជាតិ រថយន្តឡង់គ្រឺ...

រថយន្តឡង់គ្រឺស័រ ស្លាកលេខ​ ភ្នំពេញ​ 2L-4149 បុកម៉ូតូឆ្លងផ្លូវ ស្លាប់ម្នាក់ របួសស្រាល២នាក់

ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់របួសស្រាល កាលពីវេលាម៉ោង៨ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ​៧​ (ស្នួល​+ក្រចេះ​​) ចន្លោះគីឡូម៉ែត​២៥៨ ភូមិថ្ពង​ ឃុំស្នួល​ ស្រុកស្នួល​​ ខេត្តក្រចេះ​​។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្ត​ម៉ាក​ឡង់គ្រឺស័រ​ ​ពណ៌បៃតងចាស់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2L-4149 អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណ ​បើកបរពីទិសខាងលិចទៅទិសខាងកើត​ បានបុក​ម៉ូតូ​ម៉ាក​ ​នែវ​ ពណ៌​ខ្មៅ​ គ្មានស្លាកលេខ​ បើកបរដោយឈ្មោះ​ កាន​ ណារីន​ ភេទស្រី​ អាយុ៤៥ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ឃ្សឹមក្រៅ​ ឃុំឃ្សឹម​ ស្រុកស្នួល​ ខេត្តក្រចេះ​ (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរដោយឈ្មោះ​ ខា​ តឹ​ ភេទស្រី​ អាយុ​២៧ឆ្នាំ​ ជនជាតិខ្មែរ ​មានទីលំនៅភូមិឃុំជាមួយគ្នា​ (រងរបួសស្រាល) រួមដំណើរដោយឈ្មោះ​ កាំង​ សីហា​ ភេទប្រុស​ អាយុ​៤ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា​ (រងរបួសស្រាល)​ អ្នក​ទាំង​២បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្នួល​។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូនិងរថយន្តទៅទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល​។ ចំណែកសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...