Post News Media ព័ត៌មានជាតិ មនុស្សឥឡូវសាហ...

មនុស្សឥឡូវសាហាវណាស់! គ្រាន់តែរឿងមិនបើកទ្វារផ្ទះឲ្យសោះ ប្អូនថ្លៃកាប់សម្លាប់បងថ្លៃស្លាប់យ៉ាងរន្ធត់!

ក្រចេះ: បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់នៅក្នុងថ្លុកឈាម ខណ:ដែលត្រូវប្អូនថ្លៃជាជនដៃដល់ កាប់ប្រហារចំកញ្ចឹង.ក បណ្តាលឲ្យស្លាប់ ដោយសារតែរឿងហេតុបន្តិចបន្តិច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ឃាន ណាម ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាប្អូនថ្លៃ បានទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះជាបងថ្លៃឈ្មោះ ផន យ៉ត ភេទប្រុស អាយុ៣១ឆ្នាំ ចំកញ្ចឹងក បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់តែម្តង ដោយសារផ្ទុះជម្លោះរឿងមិនបើកទ្វារឲ្យចូលផ្ទះ ទើបទាញកាំបិតបបួលគ្នាកាប់គ្នា តែមិនមានអ្នកណារបួសនោះទេ រហូតដល់ថ្ងៃទី២០ ស្រាប់តែប្អូនថ្លៃយកកាំបិតផ្គាប់កាប់មកលើជនរងគ្រោះជាបងថ្លៃស្លាប់បែបនេះ ហើយគេចខ្លួនបាត់ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕

Loading...