Post News Media ព័ត៌មានជាតិ ​រថយន្តដឹកគោ ...

​រថយន្តដឹកគោ បុកក្មេងប្រុសម្នាក់កំពុងជិះកង់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង!

ព្រៃវែង: កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តមួយគ្រឿងបុក​ក្មេង​ប្រុស​ម្នាក់កំពុងជិះកង់​បណ្តាលឲ្យ​ស្លាប់​នៅនឹង​កន្លែង នៅ​​លើ​ផ្លូវ​កៅស៊ូ​លេខ​៣១៣ ​ភូមិ​ព្រៃ​អ​ង្គុ​ញ​ ឃុំ​ព្រៃ​កណ្តៀង​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​។​

រថយន្ត​ដឹកគោ​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​សលាយ​ខៀវ​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ 3A-1154​ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​។​​ ចំណែក​ក្មេង​រង​គ្រោះ​ឈ្មោះ​ ម៉េ​ត​ ដូ​ ភេទ​ប្រុស​ អាយុ​៧​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​​កើតហេតុ​។​

ក្រោយពេល​កើតហេតុ ​កម្លាំង​ជំនាញ​បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង​នាំយក​រថយន្ត​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​កណ្តៀង​។​ ចំណែក​សាកសព​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​៕

Loading...