Post News Media ព័ត៌មានជាតិ ជិះម៉ូតូបត់មិ...

ជិះម៉ូតូបត់មិនប្រយ័ត្ន ត្រូវម៉ូតូ១គ្រឿងទៀត បុកពេញទំហឹង ស្លាប់ម្នាក់នៅនឹងកន្លែង!

​សៀមរាប: កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៦ ភូមិដូនរាជ្យ ឃុំគោធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ចន្លោះគីឡូម៉ែត្រលេខ​២៥៧-​២៥៨ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់​ម្នាក់ និងរបួសម្នាក់ បើកក្នុងទិសដៅបញ្រ្ចាសគ្នា​។

ម៉ូតូហុងដាទ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ បើកពីលិចទៅកើតបត់ឆ្វេង អ្នកបើកឈ្មោះ ពន់ ជ្រូក ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ(ស្លាប់នៅកន្លែង)អ្នករួមដំណើរ ឈ្មោះ សឿម រ៉េត ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិជាមួយគ្នារបួសស្រាល។ និងម៉ូតូ ធុនធំ ពណ៌ខ្មៅ មិនស្គាល់អត្តសញ្ញាណបើកបរពីកើតទៅលិច
ដល់ចំណុចកើតហេតុបុកគ្នាហើយបើកបន្តទៅមុខទៀតគេច
បាត់​។
​មូលហេតុ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។

កម្លាំងជំនាញចុះពិនិត្យវាស់វែងប្រគល់សពជូនបងប្អូនធ្វើបុណ្យតាមប្រពៃណី៕

Loading...